More

    បើករថយន្តបត់ត្រឡប់ក្រោយ មិនប្រយ័ត្ន ម៉ូតូលឿនមកពីក្រោយបុកពីចំហៀងបណ្ដាលឲ្យបុរសពីររងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកម៉ាស្ដាមួយគ្រឿងបើកបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០១យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកម៉ាស្តារមួយគ្រឿងពណ៌ស្ករពាក់ផ្លាកកលេខភ្នំពេញ2BA-7379ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DG-1484បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។ចំណែករថយន្តមិនទាន់អស់ល្បឿនបានកិនពីលើម៉ូតូជាប់ ទៅមុខលែង ឯតៃកុងរថយន្តឃើញសភាពមិនស្រួលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img