More

    បើករថយន្តបត់ឆ្លងផ្លូវលឿនជ្រុលទៅបុកជាមួយម៉ូតូបណ្តាលឲ្យប្ដីប្រពន្ធ ពីរ នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកTOYOTA HILUX REVO មួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់ពេញទំហឹងបណ្ដាលឲ្យប្ដីប្រពន្ធ ពីរ នាក់រងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២០ ខែកក្តដា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៥៩៨ កែងផ្លូវ ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA HILUX REVO មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0036ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទៅដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣២៧ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៍ជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ ប-មានជ័យ1I-6763ជិះដោយប្ដីប្រពន្ធពីរនាក់បញ្ច្រសទិសដៅគ្នាពីត្បូងទៅជើង ចំពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ ទាំងពីរនាក់ បន្ទាប់មករថយន្តសាមុយបានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាម។ក្រោយកើតហេតុភ្លាមៗតៃរថយន្តត្រូវបានមិត្តភក្កិមកជម្លៀសខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងនិងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ខាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img