More

    រថយន្ត Ford Ranger មួយគ្រឿងសង្ស័យបើកលឿនផ្លូវកោង ជ្រុលបុករះបង្គោលថ្មនឹងលូ ផ្ទាំងថ្ន ក្រឡាប់ផ្ងាជើងម្ខាង

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកFord Rancher មួយគ្រឿងសង្ស័យតែកុងបើកលឿនផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុករះបង្គោលថ្ម និងលូ និងផ្ទាំងថ្ម នៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យដួលរលំនិងបែកបាក់រាយប៉ាយពេញផ្លូវ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិកក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rancher មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-3198ធ្វើដំណើរទិសដៅពីត្បូង
    ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែកុងបើកលឿនខណះផ្លូវកោងបួងចង្កូតមិនទាន់បានរេចង្កូតមកខាងស្ដាំដៃក៍ជ្រុលបុករះបង្គោលថ្មជាច្រើនដើម នឹងលូ និងផ្ទាំងថ្ន នៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះតៃកុងបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តអង្គរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img