More

    ឆក់ត្រីតាមវាលស្រែ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

    spot_img

    បាត់ដំបង៖ សេចក្តីរាយការណ៏ពីសម្ថកិច្ចមូលដ្ធានថា មានករណី ឆក់ខ្សែភ្លើង (ដោយឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី)នៅវេលាម៉ោង ១២នឹង២០ នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នៅចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ប្រភពពីសម្ថកិច្ចបានឲ្យដឹងទៀតថា ករណីឆក់ស្លាប់នេះ (នៅត្រង់ខាងលើនេះ ដោយការប្រើប្រាស់ ឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី) បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ ឌឿង សំណាង ហៅ សំ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    សម្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា មូលហេតុ: បុរសរងគ្រោះខាងចុះឆក់ត្រីនៅវាលស្រែ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង។ ក្រោយពីធ្វើការត្រួតពិនិត្យ ដោយមន្រ្តីនជំនាញនគរបាលក្រុងបាត់ដំបង សន្និដ្ឋានបានថា ជនរងគ្រោះពិតបានស្លាប់ដោយសារ ឆក់ខ្សែភ្លើង (ដោយឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី) ពិតប្រាកដមែន។

    បច្ចប្បន្នសម្ថកិច្ចជំនាញ នគរបាលក្រុងបាត់ដំបងធ្វើ កំណត់ហេតុរួច សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img