ទំព័រដើម ទំព័រដើម រថយន្តកូរ៉េបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយ បណ្តាលឲ្យដាច់ទ្រុងធ្លាក់ចេញមកក្រៅ និងរបួសធ្ងន់ស្រាលមនុស្ស ២ នាក់

រថយន្តកូរ៉េបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយ បណ្តាលឲ្យដាច់ទ្រុងធ្លាក់ចេញមកក្រៅ និងរបួសធ្ងន់ស្រាលមនុស្ស ២ នាក់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ក់ទៀតបើករថយន្តកូរ៉េមួយគ្រឿងដឹកសម្ភារៈ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នករួមដំណើរកៀបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ចំណែកតែកុងរងរបួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រៅ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខ រោងចក្រក្រោន តាមបណ្តោយផ្លូវមហាវិថីចោមចៅ(វ៉េងស្រេង) ស្ថិតក្នុងស្រុកកាត់ចមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A-0184ចតស្ងៀមនៅចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច នៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ លុះមកដល់ម៉ោងកើតហេតុ ក៏មានរថយន្ដកូរ៉េមួយគ្រឿងដឹកសម្ភារៈ ពណ៌សស្លាកលេខភ្នំពេញ3E-5084បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរទិសដៅពីលិចទៅកើត ស្របគ្នាក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ឯទ្រុងរថយន្តក៏បានដាច់ធ្លាក់ចេញមកក្រៅ។ ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពី គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម