More

    បុរសដែលធ្លាក់ពីលើទូកនេសាទនៅកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានប្រទះឃើញហើយ..!

    spot_img

     

    ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុក្រុមការងារសង្គ្រោះ រួមជាមួយកម្លាំងសមត្ថកិច្ច បានរកឃើញសាកសពបុរសអ្នកនេសាទ នៅវេលាម៉ោង៩:២៥នាទីព្រឹក នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២ ត្រង់ចំណុច (GPS Position) N 10°47.203′ E103°15.246′ ដែលធ្លាក់ពីលើទូកនេសាទចូលក្នុងទឹកសមុទ្រហើយបាត់ខ្លួន ហើយនៅពេលបច្ចុប្បន្ននេះសាកសពជនរងគ្រោះដែលមានឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី។

    សូមបញ្ជាក់ផងដែរថាសកម្មភាពភាពរបស់ក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាពេលកន្លងមកតែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរាល់ពេលមានបញ្ហាឈឺស្កាត់ និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងលោកជំទាវ ដល់ជនរងគ្រោះ និងចាស់ជរាគ្មានទីពឹង រួមទាំងជួយដល់សង្គមជាតិ ហើយទាំងអស់នេះជាសកម្មភាពផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយ មិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណពីបងប្អូនប្រជាពលរដ្ឋណាម្នាក់នោះឡើយ គឺសកម្មភាពទាំងអស់នេះដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា និងលោកជំទាវដែលអាចជួយទៅបាន ដោយជាមួយគ្នានោះផងដែរលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ជាបច្ចយ័បុណ្យសពចំនួន ២លានរៀលផងដែរ៕ដោយ វាន់នី

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img