ទំព័រដើម ទំព័រដើម មួយករណីទៀតហើយ!បុរសជនជាតិចិនម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់រំលងអាធ្រាត្រ..

មួយករណីទៀតហើយ!បុរសជនជាតិចិនម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់រំលងអាធ្រាត្រ..

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ:មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ២:០០ជាងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២មានបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លេខមួយជាន់ផ្ទាល់ដីនៅត្រង់ចំណុចក្រុម ១៦ស្ថិតក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

 

យោងតាមបុរសម្នាក់បានរៀបរាប់ប្រាប់ក្រុមការងារភាពសារព័ត៌មានFKNEWSយើងថាខ្លួនគឺជាប្អូនថ្លៃរបស់បុរសជាតិចិនខាងលើហើយខ្លួនគឺបានធ្វើការងារជាមួយនឹងបងថ្លៃផ្នែកកូនកំបិតចំណែកបងថ្លៃវិញគាត់គាត់ធ្វើចុងភៅនៅកាស៊ីណូមួយកន្លែងហើយបានដេកនៅបន្ទប់ជាមួយគ្នាបុរសរូបនេះបានបន្តទៀតថាកន្លងមកបងថ្លៃគាត់តែងតែមានជំងឺប្រចាំកាយបានថ្នាំជាហូរហែទើបតែយប់មិញនេះមុនគាត់ទៅធ្វើការអាការៈរបស់បងថ្លៃមានសភាពជាធម្មតាទេនៅវេលាម៉ោង២ គាត់បានចេញពីធ្វើការលុះមកដល់បន្ទប់វិញក៏ស្រាប់តែប្រទះឃើញបងថ្លៃដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

 

ជុំវិញករណីខាងលើនេះរហូតដល់ព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២២ក៏ឃើញ កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ សមត្ថកិច្ចន គរបាលកុសលវិច័យ សមត្ថកិច្ចន អធិការនគរបាលក្រុង ចុះមកដល់ទីតាំងកន្លែងដើម្បីធ្វើការរួមគ្នា។ពាក់ព័ន្ធករណីនេះក្រុមការងារយើងនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ ថាតើបុរសជនជាតិចិនខាងលើស្លាប់ដោយសារអ្វីនៅឡើយទេ។ដោយ វាន់

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម