ទំព័រដើម ទំព័រដើម ក្មេងទំនើងជិះម៉ូតូ 2 គ្រឿងដេញបុកក្មេងម្នាក់បណ្ដាលអោយដួលរត់ចោលម៉ូតូ ខឹងកាប់ម្ចាស់មិនបានកាប់ម៉ូតូខូចខាតទាំងស្រុង ក្រុងប៉ោយប៉ែត

ក្មេងទំនើងជិះម៉ូតូ 2 គ្រឿងដេញបុកក្មេងម្នាក់បណ្ដាលអោយដួលរត់ចោលម៉ូតូ ខឹងកាប់ម្ចាស់មិនបានកាប់ម៉ូតូខូចខាតទាំងស្រុង ក្រុងប៉ោយប៉ែត

- ពាណិជ្ជកម្ម -

 

ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី17 ខែកក្កដា ឆ្នាំ 2022

មាន ករណីក្មេងទំនើង ជិះម៉ូតូ ដេញបំបុក ពីក្រោយ បណ្ដាលឱ្យដួលរួចហើយ ដកកាំបិតដេញកាប់ បណ្ដាលឱ្យ ក្មេងប្រុសដែលជាម្ចាស់ម៉ូតូ ភ័យខ្លាំង រត់ចោលម៉ូតូយករួចខ្លួនតែម្ដង

យោងតាមប្រភព ពីជនរងគ្រោះបានឲ្យដឹងថា ខ្លួនកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែដល់កន្លែងកើតហេតុ. ត្រង់ចំណុច ស្តុប អេស៊ីលីដា កែងផ្លូវបត់ ទៅវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត . ស្រាប់តែមាន ក្មេងទំនើង មិនស្គាល់មុខ ជិះម៉ូតូ 2 គ្រឿង បានបុកពីក្រោយ បណ្ដាលឱ្យម៉ូតូ ក្មេងប្រុស ម្នាក់ដួល ពេលនោះក្មេងប្រុសជាជនរងគ្រោះ បានងើបរត់គេចខ្លួន ហើយងាកមើល ក៏ឃើញក្រុមក្មេងទំនើង ទាញកាំបិតកាប់ ម៉ូតូរបស់ខ្លួនខូចទាំងស្រុង ពេលនេះកម្លាំងនគរបាលក្រុងប៉ោយប៉ែតកំពុងតែស្រាវជ្រាវតាមចាប់ក្មេងទំនើងទាំងនេះ(បឋម)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម