More

    ឆក់ខ្សែកពីបុរសម្នាក់បានសម្រេច ហើយរត់មិនរួចត្រូវពលរដ្ឋក្របួចជាប់ម្នាក់

    spot_img

     

    ភ្នំពេញ ៖ ជនសង្ស័យបីនាក់បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់ខណៈអង្គុយលេីម៉ូតូចាំប្រពន្ធចូលផ្សារបានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែឆោឡោឡេីងផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែនាំគ្នាដេញឃាត់បានម្នាក់ភ្លាមៗចំណែកពីរនាក់ទៀតយកខ្សែកជិះម៉ូតូគេចខ្លួនបាត់។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

    ជនសង្ស័យឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ ១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម៉ូតូដែលជនសង្ស័យជិះធ្វេីសកម្មភាពម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JF 9323។

    ចំណែកជនរងគ្រោះឈ្មោះ ហេង ផល្លី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់បន្ទប់ជួល ភូមិ្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានដឹកប្រពន្ធមករកទិញអីវ៉ាន់ នៅក្នុងផ្សារកណ្តាលខណៈប្រពន្ធចូលផ្សារបាត់បុរសជាប្តីក៏អង្គុយលេីម៉ូតូនៅចិញ្ចេីមផ្លូវដេីម្បីរងចាំប្រពន្ធចេញមកវិញ ។ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងដោយជនសង្ស័យពីរនាក់បានធ្វេីសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះចំណែកម្នាក់ទៀតចាំបិទគូទពីក្រោយពេលឆក់បានសម្រេចហេីយនាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមនោះជនរងគ្រោះស្រែកថាចោរៗក៏ផ្អេីលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញប្រហែលបានជាង១០០ម៉ែត្រទេីបឃាត់ខ្លួនជនសង្ស័យម្នាក់បានចំណែកពីរនាក់ទៀតដែលឆក់យកខ្សែកជនរងគ្រោះ គេចខ្លួនបាត់យកទាំងខ្សែកទៅបាត់ទៅ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img