More

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើក កាស៊ីណូរបស់ជនជាតិចិននៅក្នុងបុរីញ៉ូថោន 

    spot_img

    ភ្នំពេញ​៖​ ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា​មានទីតាំងបើក កាស៊ីណូ មួយកន្លែងខាងក្នុងមានកាសុីណូ ចំនួន៣តុ ផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបហេីយនិងបិទមិនឲ្យដំណេីរការទៀតទេ។

     

    ទីតាំងខាងលេីកន្លងមកបានដាក់ស្លាកយីហោ​ បន្ទប់ប៊ីយែអាកាសយានដ្ឋាន​ ក្រោយមក​ ក៏បានដោះស្លាកយីហោចេញបច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។

     

    ទីតាំងខាងលេីបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់ អង្គុយយាម​នៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។

     

    ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាទីតាំងខាងបេីកល្បែងស៊ីសង​ ជាប្រភេទកាស៊ីណូ​ របស់ជនជាតិចិន​ នៅព្រឹកថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ លោកម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជា​ ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣​ ចុះបង្ក្រាបជាក់ស្តែង​ ដោយមិនមានឃេីញអ្វីនោះទេ​ ។

    បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទទ្វាជាបណ្តោះអាសន្ន៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img