ទំព័រដើម ទំព័រដើម អគ្គិភ័យឆាបឆេះអាគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ នៅខណ្ឌចំការមន

អគ្គិភ័យឆាបឆេះអាគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ នៅខណ្ឌចំការមន

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះអាគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ យ៉ាងសន្ទោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងបានឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងអាគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី៣៤ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

ជំវិញករណីគ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សស្លាប់និងរងរបួសនោះទេ ចំពោះមូលហេតុជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕ដោយ ​កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម