More

    រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិនិត្យសំណើររបស់ប្រជាពលរដ្ឋស្នើសូមវាស់វែង ផ្ទេរសិទ្ធិកាន់កាប់ដីមិនទាន់ចុះបញ្ជី នៅស្រុកស្រែអំបិល

    spot_img

     

    កោះកុង÷ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យសំណើររបស់ប្រជាពលរដ្ឋស្នើសុំវាស់វែងផ្ទេរសិទ្ធិកាន់កាប់ដីមិន ទាន់ចុះបញ្ជី ដោយមានការចូល រួម ពីរដ្ឋបាលស្រុកស្រែអំបិល មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំ ម្ចាស់សំណើ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យសំ ណើរបស់ប្រជាពលរដ្ឋ ចំនួន ៧ សំណើ ដែលស្នើសូមវាស់វែង ផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុមិន ទាន់ចុះបញ្ជី មានទីតាំងស្ថិតនៅឃុំដងពែង ឃុំបឹងព្រាវ ឃុំជីខលើ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

    តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំឱ្យ រដ្ឋ បាលស្រុកស្រែអំបិល សហការ ជាមួយមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យទីតាំងដីជាក់ស្តែង និងចុចយកនិយាមកាដី តំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់ លាស់ រួចធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលខេត្ត ដើម្បីបន្តនីតិ វិធី។ ទន្ទឹមនឹងនេះ ម្ចាស់សំណើក៏ត្រូវចូលរួមសហការ ជាមួយរដ្ឋ បាលស្រុក ក្នុងការចង្អុលបង្ហាញទី តាំងដី ព្រំដី និងឯកសារពាក់ ព័ន្ធនឹងការកាន់កាប់ដីផងដែរ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img