ទំព័រដើម ទំព័រដើម ឆក់ទូរសព្ទ័បានសម្រេចពីស្ត្រីម្នាក់​ ដែលកម្មការិនីរោងចក្រ នៅខណ្ឌពោធិ៍សែនជ័យ

ឆក់ទូរសព្ទ័បានសម្រេចពីស្ត្រីម្នាក់​ ដែលកម្មការិនីរោងចក្រ នៅខណ្ឌពោធិ៍សែនជ័យ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ ភាពអសកម្មនៅក្នុងខណ្ឌពោធិ៍សែនជ័យនៅកើតឡើងជាបន្តបន្ទាប់ខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆក់យកទូរសព្ទរបស់គាត់បានសម្រេច ខណៈដែលកំពុងតែដើរចេញមកពីកន្លែងធ្វើការ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៤ខែ កក្កដា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរៀបរាប់ប្រាប់ដឹងថាកើតមុនពេលកើតហេតុ នៅវេលាម៉ោង កើតហេតុរូបគាត់បានដើរចេញពីធ្វើការក្នុងរោងចក្រEBC ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ខណ្ទពោសែនជ័យ រូបគាត់បានធ្វើដំណើរចេញមកពីក្នុងរោងចក្រដូចធម្មតា រួចក៏បានដើរឆ្លងផ្លូវដើម្បីរងចាំប្ដីមកទទួលយកត្រឡប់ទៅផ្ទះវិញ ខណៈដែលរូបគាត់កំពុងតែនិយាយទូរស័ព្ទជាមួយនឹងប្ដីរបស់គាត់ ស្រាប់តែលេចមុខជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក រួចធ្វើសកម្មភាពឆក់យកទូរសព្ទរបស់គាត់បានសម្រេច ធ្វើអោយរូបគាត់ដួលប្រផាត់ប្រភីងបណ្តាលឲ្យរងរបួសស្រាល ចំណែកឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

ស្ត្រីរងគ្រោះបានបន្តឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះសម្ភារៈដែលបាត់បង់រួមមានទូរស័ព្ទម៉ាក oppo A2020 ចំនួនមួយគ្រឿង។

ស្ត្រីរងគ្រោះបានបន្តឲ្យដឹងទៀតថា ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរសព្ទរបស់គាត់បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោលបណ្ដាលឲ្យរូបគាត់រងរបួសស្រាលនេះ ភ្លាមៗនោះប្ដីរបស់គាត់ក៏បានធ្វើដំណើរមកដល់ រួចបានធ្វើការសាកសួរនាំហើយក៏បានដឹកយករូបគាត់ទៅធ្វើការដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ខ័ណ្ឌពោស័នជ័យ ដើម្បីឲ្យសម្ថកិច្ចស្វែងរកមុខជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ខណៈដែលរូបគាត់បានទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ហើយនោះ រូបគាត់នឹងប្តីបានរងចាំសមត្ថកិច្ចនគរបាលរដ្ឋបាលចោមចៅទី២ អស់រយៈពេលជាងកន្លះម៉ោង ដោយមិនឃើញមានសមត្ថកិច្ចណាម្នាក់ ក៏ដូចជាមេប៉ុស្តិ៍នៅក្នុងទីតាំងក្នុងប៉ុស្តិ៍នោះទេ ទើបមានអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់នៅពីមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចមចៅទី២បានប្រហែល១០នាទីស្រាប់តែមានឃើញសមត្ថកិច្ចបានចុះមកធ្វើការសួរនាំ និងបាននាំរូបគាត់ទៅធ្វើការដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកមុខជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

បន្ទាប់ពីធ្វើការដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ រួចសមត្ថកិច្ចបាននាំរូបគាត់ នឹងប្តីទៅចង្អុលបង្ហាញនៅទីតាំងកន្លែងកើតហេតុដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើករណីដែលជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់នេះកើតឡើងក្នុងទឹកដីចោមចៅទី២ ឬក៏យ៉ាងណា។

ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវមហាវិថីចោមចៅបានសំណូមពរទៅដល់លោក ម៉ន វុធ្ធី ដែលជាអធិការខណ្ឌពោធិ៍សែនជ័យសូមមេត្តាជួយពង្រឹងសមត្ថភាពនិង បញ្ជាកូនចៅក្រោមឱវាទរបស់លោកមេត្តាជួយល្បាតក្នុងមូលដ្ឋានរបស់លោកដើម្បីសមស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឡើងដើម្បី ឱ្យធានាបាននូវសុខសន្តិភាពក្នុងមូលដ្ឋាន ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យក្លាចរាល់ការធ្វើដំណើរនៅក្នុងមូលដ្ឋានផងនេះផង។ដោយ តារា

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម