More

    ជនជាតិចិនស្រវឹងស្រាបើករថយន្តលុចស៊ីស បុកបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត លុចសុីស RX-450h មួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយ កង់ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខបានប្រមាណជាង៣០ម៉ែត្រ ដាច់កាឡេកង់ខាងមុខទៅលេងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ដិតតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តលុចសុីស RX-450h គ្រឿងពណ៌សស្លាកលេខភ្នំពេញ2Z-9828បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹង ដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៣០ម៉ែត្រ ខូតខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ ទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img