More

    បុកទៀតហើយព្រះអើយ! រថយន្តកុងតឺន័រ បុករះបណ្ដាលឱ្យមនុស្សម្នាក់ រងរបួសបាក់ជើងនៅក្រុងព្រះសីហនុ

    spot_img

    ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយបានកើតឡើងត្រង់ចំណុចទល់មុខកំពុងតែស្វាយ័តក្រុងព្រះសីហនុកាលពីវេលាម៉ោងជាង ១០ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២២នេះនៅលើដងផ្លូវវិថីផែ ត្រង់ចំណុចមុខឌីឌីម៉ាក ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

    រវាងរថយន្តកុងតឺន័របុករះរថយន្តនឹងម៉ូតូកង់បីខ្ទប់គៀតជាប់បណ្ដាលឱ្យមនុស្សម្នាក់រងរបួសបាក់ជើង។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានឃើញបុរសម្នាក់បានចតរថយន្តកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ 3A.7895 នៅនិងចិញ្ចើមផ្លូវគោលបំណងបម្រុងប្ដូរកង់រថយន្តខាងក្រោយស្របពេលនោះ។ក៏មានរថយន្តនិងម៉ូតូកង់បីនៅខាងក្រោយផងដែរលុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 3D.9642ធ្វើដំណើរមកពីកើតអីយ៉ាងលឿនហើយប្រហែលជាជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតហើយហួសជ្រុលទៅមុខបុកម៉ូតូកង់បីពេលនោះបុរសម្នាក់ដែលបម្រុងដូរកង់រថយន្តនោះក៏ស្រាប់តែបុកគៀបជាប់ជាមួយនឹងម៉ូតូកង់បីបណ្ដាលឱ្យរងរបួសបាក់ជើងហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមភ្លាមតែម្ដង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងវាស់វែងនឹងរង់ចាំស្ទូចយករថយន្តទាំងសងខាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕ដោយ វាន់ នី

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img