ទំព័រដើម ទំព័រដើម ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ សង្កត់ធ្ងន់ទៅលើការចុះហត្ថលេខាជាន់គ្នាលើបញ្ហាដីធ្លី របស់អាជ្ញាធរភូមិ/ឃុំ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ សង្កត់ធ្ងន់ទៅលើការចុះហត្ថលេខាជាន់គ្នាលើបញ្ហាដីធ្លី របស់អាជ្ញាធរភូមិ/ឃុំ

- ពាណិជ្ជកម្ម -

 

កោះកុង ÷ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកោះកុង បានសង្កត់ធ្ងន់ៗទៅលើអាជ្ញាធរ ភូមិ/ឃុំ លើបញ្ហាចុះហត្ថលេខាជាន់គ្នាចំពោះការទិញលក់ដីធ្លីបន្តគ្នា ដែលជាហេតុផ្តើមអោយមានការបង្កើតជម្លោះ ពិសេសការឆ្លួតនិងអំណាចរបស់អាជ្ញាធរភូមិ/ឃុំ ដោយគិតថាខ្លួនមានអំណាចហើយគ្មាននណាអាចត្រួតត្រាមកលើខ្លួនបាន សម័យនេះគឺមិនអាចធ្វើបានដូចសម័យមុននោះទេ និងផ្តាំផ្ញើរដាច់ខាតចំពោះក្រុមប្រឹក្សាឃុំ /ភូមិត្រូវមានការយោគយល់ខ្លះចំពោះប្រជាពលរដ្ឋ ដើម្បីផ្តល់សេចក្តីសុខជូនពលរដ្ឋទូទាំងឃុំទួលគគីរ ដោយចេះជួយទំនុកបម្រុងគ្នា ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងថ្លែង អំណរគុណដល់អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៥ ឃុំទួលគគីរ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ សមាជិកគណៈ កម្មាធិការកណ្ដាល គណបក្ស ប្រជាជនកម្ពុជា និងជាអនុប្រធានក្រុម ការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកោះកុង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកមណ្ឌលសីមា ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម កាយ សំរួមប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល ស្រុកមណ្ឌលសីមា មន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំទួលគគីរ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៦០០នាក់ ៕ ដោយ ញុឹប ស

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម