More

    ជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យ ណាត្រា បឹងទំពុន បណ្ដាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសបីនាក់ជិះម៉ូតូហុងដាស្គុបពីមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យណាត្រា បឹងទំពុន បណ្ដាលឲ្យរងការខូចខាត និងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្តោយវិថីចោមចៅ(វ៉េងស្រេង)ក្បែរក្លឹបស្តាយដឺរ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HT-3417ធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងទៀតបម្រុងត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ក៍ជ្រុលចង្កូតទៅបុករថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យ ណាត្រា បឹងទំពុន មួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំថ្ពល់រថយន្តខាងមុខខាងឆ្វេងបណ្តាលឲ្យរងការខូចខាត នឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកខាងភាគីម៉ូតូបានចេញសំណងចំនួន ២០០ ដុល្លារទៅឲ្យខាងភាគីរថយន្តសង្គ្រោះបន្ទាន់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img