More

    បុរសម្នាក់បើករថយន្ត TOYOTA VIOS មូយយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងបាក់អស់២កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តTOYOTA VIOS មួយគ្រឿងបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលេងរួច។ខណះនោះមនុស្សមនាកំពុងអូរអ ស្រាប់លេចមុខបុរសម្នាក់ជិះម៉ូតូមកដឹកជម្លៀសអ្នកបើកបរចេញពីកន្លែងកើតហេតុបាត់។

    ហេតុការបង្កឲ្យមានភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកTOYOTA VIOS មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AQ-1120 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្កិចបួងចង្កូតមិនទាន់ក៍ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន២កង់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច ។ បន្ទាប់មកគេឃើញអ្នកបើកបររថយន្តបង្កបានបើកទ្វាចេញមកក្រៅដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រាខ្លាំង ខណះនោះមនុស្សមនាកំពុងអូរអខ្លាំង ក៍លេចមុខបុរសម្នាក់ជិះម៉ូតូមកដឹកជម្លៀសអ្នកបើកបររថយន្តចេញកន្លែងហេតុបាត់ លុះមួយសន្ទុះមកក៍ឃើញដឹកមកកន្លែងកើតហេតុវិញ ដោយអ្នកបើកបររថយន្តបានភ្លេចយកទូរស័ព្ទដៃនិងកាបូបលុយ ក្រោយពីយករូចក៍បន្តជិះម៉ូតូទៅបាត់តែម្តង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img