More

    សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ បានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល

    spot_img

     

    អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
    អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

    ចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល.លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។ សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញយើង បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង រួមមាន:
    -ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
    -ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។
    -ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត
    ស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
    -ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ
    រៀង(រោងចក្រកែច្នៃ ផលិត កេតាមីន)។
    -ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។
    ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។
    -ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)
    លទ្ធផល ៖
    ក- ឃាត់ខ្លួនជនសង្ស័យ៖ ១១នាក់ :
    ១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់។
    ២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន។
    ៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន។
    ៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។
    ៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន
    ៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន។
    ៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន
    ៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន។
    ៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន។
    ១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ចិន
    ១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។
    ខ- ចាប់យកវត្ថុតាង :
    – របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។
    – សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ។
    – ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។
    – កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។
    – រថយន្ត ០៨គ្រឿង
    – ម៉ូតូ ០៣គ្រឿង
    – ទូរស័ព្ទដៃ ១៩គ្រឿង
    – អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១)

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img