More

    ផ្សារដែកប៉ះដំបូល បង្កើតអណ្តាតភ្លើងឆេះផ្ទះខ្ទេច

    spot_img

    បាត់ដំបង៖ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី 14 ខែ សីហា ឆ្នាំ 2020 វេលាម៉ោង 16:10នាទីរសៀល ស្ថិតនៅក្នុងក្រុមទី 05 ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន 01លើក បណ្តាលឲ្យឆេះផ្ទះ 01ខ្នង ទំហំ 9មx6ម (ឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ របស់ម្ចាស់ឈ្មោះ អូន វិទូ ភេទប្រុស អាយុ 22ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ។
    អគ្គីភ័យបានឆេះសម្ភារក្នុងផ្ទះមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យ គ្រោះថ្នាក់ដល់មនុស្សទេ និងឆេះកាំជ្រួចសម្រាប់បាញ់ ពេលដុតខ្មោចសរុបអស់ចំនួន 700ដើម។

    សរុបការខូចខាតអស់ចំនួន12.000$។
    មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះផ្សារដែក កំទេចភ្លើងបានខ្ទាតទៅចំកាំជ្រួច ទើបបណ្តាលឲ្យឆេះភ្លាមៗ។ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img