ទំព័រដើម ទំព័រដើម ផ្លូវល្បឿនលឿនទៀតហើយ!រថយន្តសេរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ..

ផ្លូវល្បឿនលឿនទៀតហើយ!រថយន្តសេរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ..

- ពាណិជ្ជកម្ម -

 

តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅលើផ្លូវល្បឿនលឿន ពីរាជធានី ភ្នំពេញ ស្ពោះទៅ ខេត្ត ព្រះសីហ នុ នៅ ចន្លោះ គីឡូម៉ែត្រ លេខ ៦៦-៦៧ ត្រង់ចំណុ ចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាង រថយន្ត ALPHARD បុករថយន្ដ AL PHARD វេលាម៉ោងជិត២ រសៀលថ្ងៃ១១កក្កដា២០២២នេះ។

របាយការណ៏ពីស្នងការដ្ឋានខេត្តកំពង់ស្ពឺបញ្ជាក់ថា រថយន្ត ALPHARD ពណ៌ខ្មៅ ពាក់ស្លាក លេ ខ ភ្នំពេញ 2BQ-7666 (អ្នកបើកបរមិនទាន់ស្គាល់អត្តស ញ្ញាណ ) មានអ្នករួមដំណើរ០១នាក់ស្រី (មិនទាន់ស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងលិចទៅទិស ខា ងកើត នៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដ ល់ចំណុចកេីតហេតុបានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចបានបុករថ យ ន្ត០១គ្រឿងទៀត ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2D-9666 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។

រថយន្ត ទាំង២គ្រឿងនេះ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់អ្នកបេីកបរនិងអ្នករួមដំណេីរ លើរថយន្ត ហើយភ្លាមៗសមត្ថកិច្ច នគរបាល ចរាចរណ៍ បានចុះទៅជួយ សង្គ្រោះ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងនិងមន្ទីរពេទ្យខេត្ដបន្ដ។

តាមការផ្ដល់ព័ត៌មាន បន្ថែមពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការ រងទទួល សណ្ដាប់ ធ្នាប់ នៃអធិការដ្ឋាន នគរបាល ស្រុក ភ្នំស្រួច ឲ្យដឹងថាក្នុង ហេតុ ការណ៍ គ្រោះ ថ្នាក់ ចរាចរណ៍ ខាងលេី អ្នករួមដំ ណើរ ជាជនបរទេស ប៉ុន្តែ មិនស្គាល់ ឈ្មោះ និង ស ញ្ជាតិ នៅឡេីយ បច្ចុប្បន្នរថយន្ត ទាំង០២គ្រឿ ង នគរបា លបានស្ទូចយកទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្ដោះអាសន្ន ៕ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម