ខេត្តបាត់ដំបង! ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ពាក់ព័ន្ធក្នុងករណីញុះញង់ ឲ្យ ប្រព្រឹត្តិ បទល្មេីស ។
ជនសង្ស័យទាំង០៤នាក់ក្នុងនោះមាន!
១ – ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិ ភ្នំតូច ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក
២- ឈ្មោះ ដន ឌី ភេទស្រី អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ អូរ ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក
៣- ឈ្មោះ ហ៊ឹម ចាន់ គ្រឹស្នា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ ភ្នំតូច ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក
៤- ឈ្មោះ សែម ឌី យ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិ ភ្នំតូច ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៤នាក់ខាងលើបានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធក្នុងករណីឡាយកៀរគរប្រជាពលរដ្ឋឱ្យមកធ្វើបាតុកម្មឡោមព័ទ្ធ មិនឱ្យមន្ត្រីជំនាញរបស់ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន យករថយន្តថៃ ដែលដឹកលើសទម្ងន់បំពានច្បាប់កម្ពុជា នៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕ ដោយ ភ្នំខៀវ