More

    តខ្សែភ្លើងដាក់អំពូលក្នុងស្រះចិញ្ចឹមកង្កែបមិនប្រយ័ត្នបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់

    spot_img

     

    ខេត្តបាត់ដំបង! បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងតខ្សែភ្លើងដើម្បីដាក់អំពូលនៅក្នុងស្រះចិញ្ចឹមកង្កែបខុសបច្ចេកទេសក៏បណ្ដាលអោយឆ្លងចរន្តឆក់តែម្តង។

    ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង.។

    ជនរងគ្រោះមាន ឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ៧១ឆ្នាំ (ជាអតីតយុទ្ធជន) រស់នៅភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានស្លាប់ខណៈជនរងគ្រោះចុះតខ្សែភ្លើងដើម្បីដាក់អំពូលនៅក្នុងស្រះចិញ្ចឹមកង្កែបខាងលិចផ្ទះចម្ងាយ០៤ម៉ែត្រពីផ្ទះក៍បណ្តាលអោយឆក់ស្លាប់តែម្តង។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img