ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFord សង្ស័យម្ចាស់ស្រវឹងបេីកក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លួវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ។
តាមសាក្សីនៅក្ន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BN-2886 ធ្វេីដំណេីរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់