ទំព័រដើម ទំព័រដើម រថយន្ត lexus lx570 បត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូលឿនមកពីក្រោយគេចមិនទាន់ កៀរចំហៀង ដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

រថយន្ត lexus lx570 បត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូលឿនមកពីក្រោយគេចមិនទាន់ កៀរចំហៀង ដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: ជនជាតិចិនប្រុសស្រីពីរ នាក់បើករថយន្តស៊េរីទំនើបម៉ាក lexus lx570 មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់មកពីក្រោយគេចមិនទាន់កៀរពីចំហៀងបណ្ដាលឲ្យដួលអូសទៅនិងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី ១២ខែកក្កដាឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញស្ត្រីជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក lexus lx570 ពណ៌សពាក់ស្លាកលេខព្រះសីហនុ2B-0008 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ដៃស្តាំមកផ្លូវបេតុង ខណះក៍មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CD-9603ជិះដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ គេចមិនទាន់ជ្រុលកៀររថយន្តពីចំហៀងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្របោកទៅនឹងថ្នល់រងរបួសធ្ងន់។បន្ទាប់មករថយន្តសាមុយបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម