ទំព័រដើម ទំព័រដើម បើករថយន្តលឿន ផ្លូវកោងបួង ចង្កូតមិនទាន់ ជ្រុលបុកឃឿនផ្លូវហើយបន្តទៅបុកចូលការ៉ាសសាំងស៊ូគីមិច រងការខូចខាតយ៉ាងដំណំ

បើករថយន្តលឿន ផ្លូវកោងបួង ចង្កូតមិនទាន់ ជ្រុលបុកឃឿនផ្លូវហើយបន្តទៅបុកចូលការ៉ាសសាំងស៊ូគីមិច រងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ:បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តtoyota prius មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចដ្កូតមិនទាន់ជ្រុលបុកឃឿនផ្លូវបណ្តាលឲ្យបែកជិតមូយម៉ែត្រហើយរថយន្តបង្កបានបន្តទៅមុខបុកចូលការ៉ាសសាំងសូគីមិចពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិបង្ករឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចការ៉ាសសាំងសូគីមិច ជាប់ស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AO-4115ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវវេងស្រេងជួននឹងផ្លូវកោងបួងចង្កូតមិនទាន់ ក៍ជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យបែកជិតមួយម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ២០ ម៉ែត្រក៏ជ្រុលទៅបុកចូលការ៉ាសសាំងសូគីមិច ពេញទំហឹងបណ្ដាលឲ្យបង្គោលថ្មជាប់នឹងកន្លែងចាក់សាំងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ ទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីរថយន្ដបានចេញសំណទៅឲ្យខាងភាគីការ៉ាស់សាំងចំនួន ១០០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម