កំពង់ឆ្នាំង៖ បុរសម្នាក់បានធ្លាក់ទឹកស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងកាណូត បាឡាស្មាច់ពីរគ្រឿងបានបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកគ្រា ដែលកាណូតបាឡាស្មាច់ពីរគ្រឿង បានបុកគ្នាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង១៥នាទីថ្ងៃទី១៤សីហា២០២០ នៅចំណុចព្រែកជីកដីដល់ ដែលស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុង និងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ពិនម៉ៅ អាយុ២៦ឆ្ នាំមានទីលំនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បើកកាណូតបាឡាស្មាច់ម៉ាស៊ីនសាំង ទិសដៅពីលិចទៅកើត។
ដោយឡែកកាណូតបាឡាស្មាច់ម៉ាស៊ីនឡាន ម្ខាងទៀតឈ្មោះ ផុនសុជា អាយុ២៤ឆ្នាំមុខរបរត់ការណូតដ ទទឹងកំពង់ឆ្នាំ ទៅកំពង់លែង បើកបរទិសដៅពីកើតទៅលិច និងមានទីលំនៅជាមួយគ្នា។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុទាំង 2 គ្រឿងបើកបរទិសដៅប្រចាក់គ្នា ដល់ចំណុចកើតហេតុកាណូតបាឡាស្មាច់ទាំង២គ្រឿង បានបើកបរមកដល់ ចំណុចប្រសព្វកាណូតបាឡាម៉ាស៊ីនសាំង បានបើកកាត់មុខគ្រា ដែលកាណូតបាឡាស្មាចម៉ាស៊ីឡាន បានពន្លត់ម៉ាស៊ីនហើយ បានជ្រុលទៅបុកជនរងគ្រោះបណ្ដាលឲ្យធ្លាក់ទឹក។
ក្រោយពេលកើតហេតុអ្នកបើកបរ កាណូតបាឡាស្មាច់ម៉ាស៊ីនឡាន បានបើករត់ និងមករាយការណ៍ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តកំពង់ឆ្នាំងបានដឹង និងជួយអន្តរាគមន៍ ដើម្បីជៀសវាងពីការប្រើអំពើហឹង្សាណាមួយ ពីក្រុមគ្រួសារជនរងគ្រោះមកលើគាត់។
ភ្លាមៗនោះផងដែរ ទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋ និងបងប្អូនជនរងគ្រោះ បានមកដល់និងធ្វើការមុជរាវរកសព ជនរងគ្រោះរហូតដល់ម៉ៅ 9 និង 10 នាទីថ្ងៃដដែលរកឃើញសពជនរងគ្រោះ និងបានដឹកយកទៅលំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ។
នៅក្នុងករណីកាណូតបាឡាស្មាច់ពីរគ្រឿង បុកគ្នាខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរកាណូតបាឡាស្មាច់ និងអូសនាំយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីដែរ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវទឹកមូត្រ និងកាណូតបុកគ្នា បានកើតឡើងស្ទើរជារៀងរាល់ឆ្នាំ ដែលបានធ្វើឲ្យមនុស្សរងរបួស និងស្លាប់និងខូចខាតកាណូត ទាំងសងខាងផងដែរ ដោយសារការបើកបរ នៅក្នុងលឿនលឿន និងខ្វះការប្រុងប្រយ័ត្ន និងមិនមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ។
បើទោះជាមានការអំពាវនាវម្ដងហើយម្ដងទៀត ពីសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវទឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមបើកបរនៅលើផ្លូវទឹក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបំពាក់ភ្លើងបំភ្លឺ និងសូមមកបងលេខកាណូតនីមួយៗ ដើម្បីជៀសវាងឧបទ្វហេតុដូចថ្ងៃនេះ ដើម្បីងាយស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ