More

    មន្ត្រីអាជ្ញាធរខេត្តតម្រូវអោយ លោក ឡាវ ម៉េង ឈាងរុះរើសំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញដែលបានកាន់កាប់ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាងកន្លងមក..

    spot_img

    (ខេត្តព្រះសីហនុ)៖ លោក លៀម សុដា អភិបាលរង នៃ គណៈអភិបាលខេត្ត ព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះអនុវត្តលើកខ្លឹមសារលិខិតលេខ០៧៣/២២ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២៩២២ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

     

    តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ដែលមានខ្លឹមសារទាំងស្រុងថាបន្ទាប់ពីក្រុមការងារបានអានលិខិតខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការ ការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមាន ការឈូសឆាយ ពង្រាបដី និងរុះរើសំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងាររួចមក លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។ លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះ ពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូន អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំ ពីសមត្ថកិច្ចមួយណាឡើយ។

     

    សូមជម្រាបជូនថា ការចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែក ប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមការងារចម្រុះខេត្ត បានដំណើរការទៅរលូន ដោយមានការសហការពីលោក ឡាវ ម៉េងឈាង និងការចូលរួមពីអ្នកសារព័ត៌មានចំនួន១៣អង្គភាព ដែលបានទៅផ្តិតយករូបភាព និងព័ត៌មានផងដែរ។

     

    ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ដោយសារសង្កេតឃើញថាមានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងករណីខាងលើ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារពត៌មាន ដោយត្រូវផ្សព្វផ្សាយពីព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងសាធារណៈមតិមានការភាន់ច្រឡំ ៕ដោយ វាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img