ទំព័រដើម ទំព័រដើម រថយន្ត lexus 300 បោះពួយជ្រុលចង្កូតទៅបុករបងក្រុមហ៊ុនថប់វ័ន បណ្ដាលឲ្យរងការខូចខាត

រថយន្ត lexus 300 បោះពួយជ្រុលចង្កូតទៅបុករបងក្រុមហ៊ុនថប់វ័ន បណ្ដាលឲ្យរងការខូចខាត

- ពាណិជ្ជកម្ម -

ភ្នំពេញ: រថយន្ត lexus rx300 មួយគ្រឿងបោះពួយក្នុងល្បឿនលឿនឆ្លងផ្លូវបត់មិនទាន់ជ្រុលចង្កូតទៅបុករងបក្រុមហ៊ុនថប់វ័នបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ១០១១ កែងផ្លូវ ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត lexus rx300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-0435ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨០ ទិសដៅពីកើតទៅលិចក្នុងលឿន លុះមកដល់ចំណុចកែងនិងផ្លូវ ១០១១ បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងក្រុមហ៊ុនថប់វ័នពេញទំហឹងបណ្ដាលឲ្យរបងថ្មរងការខូចខាត ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខទៅលេងរួច។

 

ក្រោយកើតហេតុសមត្ដកិច្ខមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងបានធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកខាងភាគីក្រុមហ៊ុន ទាសំណងចំនួន៥០០ដុល្លារ ដោយខាងភាគីថយន្តក៍យល់ព្រមតែគ្មានលុយជាប់ខ្លួន ហើយបានឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ និងទុករថយន្តមួយយប់សិនចាំព្រឹកឡើងទើបយកលុយមកឲ្យដើម្បីបញ្ចប់រឿង៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម