More

    ជនជាតិចិនជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលទៅថ្នល់ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកកិនស្លាប់

    spot_img

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ pcx ទាក់ដៃចង្កូតជាមួយម៉ូតូស្មាក់វីបណ្តាលឲ្យដួលទៅនឹងថ្នល់ត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយកិនស្លាប់ ឯភាគីម្ខាងទៀតរត់ចោលម៉ូតូបាត់។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៥០ នាទីយប់ថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការ៉ាសសាំង total តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     

    សពរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុសជាជនជាតិចិន។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាក pcx មួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ1IM-4311ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HK-0335ជិះដោយប្រុសស្រីពីរនាក់ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលទៅនិងថ្នល់ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានធ្វើដំណើរមកពីក្រោយហើយកិនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ ចំណែករថយន្តបានបើកបន្តទៅមុខទៀតបាត់ស្រមោល។ចំណែកភាគីម៉ូតូមួយម្ខាងទៀតបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង 2 គ្រឿងទៅរក្សាទុករង់ចាំ ធ្វើការស្រាវជ្រាវបន្ត។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img