More

    បើករថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋ ក្នុងល្បឿនលឿនបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋ ក្នុងល្បឿនលឿន បានជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់ មួយគ្រឿង ជិះដោយបុរសពីរនាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងពណ៌ស ពាក់ស្លាកលេខរដ្ឋ07-2-7179ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1K-9339បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវណតប៊្រីត ឆ្លងមកផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ពីចំហៀងផ្នែកខាងមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូត្រឡប់ក្បាលមកក្រោយវិញ បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួនាំ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img