ទំព័រដើម ទំព័រដើម សង្ស័យស្រវឹងស្រា បើករថយន្ត បោះពួយបុករះរបាំងចែកទ្រូងផ្លូវជាង១០កង់ និងបង្គោលភ្លើងមួយដើមរងការខូចខាតយ៉ាងដំណំ

សង្ស័យស្រវឹងស្រា បើករថយន្ត បោះពួយបុករះរបាំងចែកទ្រូងផ្លូវជាង១០កង់ និងបង្គោលភ្លើងមួយដើមរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្ត កាមរីបាឡែន មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់ ១៤កង់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវដើមរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២២ នៅមុខព្រលានយន្តហោះពោចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តកាមរី បាឡែន មួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2T-8295ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យស្រវឹងស្រាខ្លាំងបានរេចចង្កូតនៅខាងឆ្វេងដៃបុករះរបាំជ័រពុះចែកទ្រូងផ្លូវបណ្ដាលឲ្យប៉ើងរប៉ាត់របា៉យរងការខូចខាតអស់ ១៤កង់ រួមនឹងបង្គោលភ្លើងមួយដើមបណ្ដាលឲ្យទ្រេត ចំណែកតថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។រីឯអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម