ទំព័រដើម ទំព័រដើម បង្ក្រាបគ្រឿងញៀនខណ្ឌសែនសុខ ឃាត់បានប្រុសស្រី៩នាក់

បង្ក្រាបគ្រឿងញៀនខណ្ឌសែនសុខ ឃាត់បានប្រុសស្រី៩នាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ កម្លាំងជំនាញផ្នែកគ្រឿងញៀន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះឆែកឆេរបន្ទប់ផ្ទះជួលមួយកន្លែងឃាត់ខ្លួនមនុស្ស ប្រុសស្រី៩នាក់ប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី ១៤ខែសីហាឆ្នាំ ២០២០នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់ថា មានប្រុសស្រីជាច្រើននាក់ កំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់នូវសារធាតុញៀន នៅចំណុចទីតាំងកើតហេតុខាងលើ កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចេញប្រតិបត្តិការចុះទៅដល់ទីតាំងនោះភ្លាមៗ និងបានឆេកឆេរបន្ទប់ លេខ១០៤ឃាត់ខ្លួនប្រុសស្រីចំនួន៣ នាក់ រួចបន្តទៅឆេកឆេរបន្ទប់លេខ ២៨ឃាត់ខ្លួនប្រុសស្រី ៦ នាក់ទៀ(ក្នុងនោះមានស្រីចំនួន៥នាក់) និងដកហូតបានឧបករណ៍ប្រើប្រាស់មួយចំនួន។ សមត្ថកិច្ចបានបន្តទៀតថា ខណៈដែលសមត្ថកិច្ច ចុះទៅឆែកឆេរឃើញប្រុសស្រីទាំង ៩នាក់កំពុងតែប្រើប្រាស់ នឹងចាក់ភ្លេងស្ដាប់កំដរអារម្មណ៍ទៀតផង ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៩ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម