More

    អាជ្ញាធរខេត្តកំពង់ស្ពឺ និងអាជ្ញា ធរអគ្គិសនី បានជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ ១៧ គ្រួសារ ដើម្បីឈ្វេងយល់អំពីគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល

    spot_img

     

    កំពង់ស្ពឺ÷ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ អាគារ(ខ)ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញា ធរអគ្គិសនី បានជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ ១៧ គ្រួសារ ដើម្បីឈ្វេងយល់អំពីគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលពីស្ថានីយថាម ពលព្រះអាទិត្យ នៅស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០២០ និងបញ្ចប់នៅចុងឆ្នាំ ២០២២ ស្ថិតក្នុងក្របខ័ណ្ឌឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

    ដោយមានខ្សែបញ្ជូនមានប្រវែងសរុប ៤០ គីឡូម៉ែត្រ ប្រើប្រាស់ ១១៧ បង្គោល និងសាងសង់គ្រឹះបង្គោលរួចរាល់ចំនួន ១០៦ បង្គោល ហើយនៅសល់ ១១ បង្គោល កំពុងដោះស្រាយ។ ឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយឆ្លងកាត់ ០២ស្រុក ០៧ឃុំ ២៩ភូមិ ត្រូវជា ១០៨បង្គោល ស្មើនឹង ៦០៧គ្រួសារ (ដោះ ស្រាយបាន ៩៩បង្គោល ស្មើនឹង ៥៩០ គ្រួសារ នៅសល់ ១១ បង្គោល ស្មើនឹង១៧ គ្រួសារ)។

    បញ្ហាប្រឈមសម្រាប់គ្រួសារដែលនៅសល់សម្រាប់ទីតាំងដីធ្វើគ្រឹះបង្គោល និងក្រោមគន្លងខ្សែបញ្ជូនដែលត្រូវអូសខ្សែ ពុំទាន់ស្គាល់ម្ចាស់ ចំនួន ០៧ គ្រួសារត្រូវជា ២បង្គោល និងចំនួន ០៤គ្រួសារត្រូវជា ៥ បង្គោល។ កន្លងមកក្រុមការងារអគ្គិសនីកម្ពុជា និងអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្តបានជួបពិភាក្សា និងប្រជុំដោះស្រាយតាមនិតិវិធីរួចរាល់ជាមួយប្រជាពលរដ្ឋនៅសេស សល់នៅថ្នាក់ឃុំ ថ្នាក់ស្រុក និងបានរៀបចំធ្វើកំណត់ហេតុ ។

    អាជ្ញាធរអគ្គិសនី ស្នើសុំគោល ការណ៍ពីរដ្ឋបាលខេត្តក្នុងការចូលសាងសង់ដីទីតាំងបង្គោល និងអូសខ្សែបញ្ជូនជាមុន សម្រា ប់ទីតាំងដែលពុំទាន់ស្គាល់ម្ចាស់ និងពុំទាន់ឯកភាព ដោយផ្អែកតាមច្បាប់អស្សាមិករណ៍ ។ -អគ្គិសនីកម្ពុជា បន្តការងារដោះ ស្រាយចំពោះអ្នកនៅសេសសល់ ដោយផ្អែកតាមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា÷ ដោយភាពជឿនលឿនរបស់ពិភពលោក ពិសេសប្រទេសកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានភាពវ័យឆ្លាតនៅក្នុងការដឹកនាំប្រទេសជាតិ ទើបធ្វើ ឲ្យសេដ្ឋកិច្ចកម្ពុជា មានការកើន ឡើងឥតឈប់ឈរ ទាំងបច្ចេកវិទ្យាទំនើបៗ។ បងប្អូនប្រជាពល រដ្ឋយើងប្រើប្រាស់សម្ភារៈគ្រឿងអេឡិចត្រូនិចច្រើនជាងមុន ហើយមួយខេត្តនេះ មានរោង ចក្រ ៣៦៣ កន្លែង ត្រូវការកម្លាំងពលកម្ម ១៥៦ ៣២៨ នាក់។ ដូច្នេះប្រជាជនខេត្តកំពង់ស្ពឺ ក៏មានតម្រូវការភ្លើង អគ្គិសនីខ្ពស់។ ដូច្នេះសូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ យោគ យល់ និងអធ្យាស្រ័យចំពោះគោលនយោបាយដោះស្រាយ និងជួយសម្រួលឲ្យអាជ្ញាធរអគ្គិ សនីកម្ពុជា បានបញ្ជូនខ្សែភ្លើង ក៏ដូចជាដាក់បង្គោលភ្លើងអគ្គិ សនីឲ្យបានឆាប់ ដើម្បីចូលរួមបន្តអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែសម្បូររុងរឿងបន្ថែមទៀត ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img