More

    ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ខណះជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុកជាមួយរថយន្តកំពុងបត់ឆ្លងផ្លូវ ហោះផ្លោងទៅទើលើរថយន្ត 

    spot_img

     

    ភ្នំពេញ: យុវជនម្នាក់បានស្លាបក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយ គ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយរថយន្តtoyota prius មួយគ្រឿងកំពុង បត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូហោះផ្លោងទៅទើលើរថយន្ត កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២២ នៅចំណុចចំហៀងវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត toyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-2373ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ១៣៥ ខណៈនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1HX-2241ជិះដោយយុវជនពីរនាក់ ធ្វើដំណើរបញ្ច្រាស់ទៅដើរគ្នាពីលិចទៅកើត ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុក ពីចំហៀងរថយន្តផ្នែកខាងមុខខាហស្តាំពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោងទៅទើលើរថយន្តចំណែកអ្នកបើកម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img