More

    បង្ក្រាបទីតាំងដាំកញ្ឆា២កន្លែង ចាប់ខ្លួនបានស្ត្រី២នាក់នៅស្រុកសង្កែ

    spot_img

    បាត់ដំបង៖ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា÷ ការចុះបង្ក្រាបទីតាំងដាំដើមកញ្ឆាល្មើសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ ដាំដុះដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបបង។

    ម្ចាស់អ្នកដាំកញ្ឆាខាងលើមានឈ្មោះអឿន រ៉េត ភេទស្រី អាយុ៥២ឆ្នាំ និងម្នាក់ទៀតឈ្មោះចៅ ផុន ភេទស្រី អាយុ៦០ ឆ្នាំទាំង២នាក់រស់នៅក្នុងភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់បំបង។ ជាមួយគ្នាសមត្ថកិច្ចជំនាញ ដកហូតដើមកញ្ឆាស្រស់ បានសរុបចំនួន៧៨ដើម រក្សាទុករងចាំពេលវេលាបំផ្លាញចោលតែម្តង។

    លោកអធិការបានបន្តថា÷ នៅចំពោះមុខសមត្ថកិច្ចនគរបាល ស្ត្រីអ្នកដាំដើមកញ្ឆាទាំង២នាក់ បានឆ្លើយថាការដាំកញ្ឆារបស់ពួកគាត់ គឺដាំសម្រាប់ប្រើប្រាស់ធ្វើជាឱសថព្យាបាល ជម្ងឺផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

    ការលើកឡើងនេះអាច គ្រាន់តែជាដោះសារតែប៉ុណ្ណោះ មិនមានហេតុផលណាមួយ ធ្វើឲ្យសមត្ថកិច្ចជឿជាក់ឡើយ បើទោះបីជាយ៉ាងនេះក្តី កម្លាំងនគរបាលបានកំណត់ឲ្យស្ត្រីទាំង២នាក់ ធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ ហើយបានអប់រំណែនាំ មិនអនុញ្ញាតឱ្យមានការដាំដុះបន្តទៀតឡើយ នៅថ្ងៃខាងមុខដោយហេតុថាដើមកញ្ឆា ឬសារធាតុផលិតពីកញ្ ឆាត្រូវបានច្បាប់ចាត់ទុកជាសារធាតុញៀនល្មើសច្បាប់ ទាំងការដាំដុះ ចរាចរណ៍ ឬការធ្វើអាជីវកម្មជាដើម៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img