ទំព័រដើម ទំព័រដើម អ្នករត់តាក់ស៊ីម្នាក់ត្រូវបានក្រុមចោរមានគ្នា ៣ នាក់យកកាំបិតពូថៅជុងកា ប់ ស ម្លា ប់តែអស់ល័ក្ខត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ពីរនាក់ទៀតរត់គេចខ្លួនបាត់.! 

អ្នករត់តាក់ស៊ីម្នាក់ត្រូវបានក្រុមចោរមានគ្នា ៣ នាក់យកកាំបិតពូថៅជុងកា ប់ ស ម្លា ប់តែអស់ល័ក្ខត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ពីរនាក់ទៀតរត់គេចខ្លួនបាត់.! 

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ៖ មានករណីក្រុងក្រុមចោល ៣នាក់ បានបានធ្វើសកម្មភាពយកកាំបិតនិងពូថៅជុងកា ប់ មកលើអ្នកបើកបររថយន្តតាក់ស៊ីម្នាក់បណ្តាលឱ្យរងរបួសកាលពីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បែរតារាងបាល់ជេក ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

តាមការសាកសួរពីជនរងគ្រោះឈ្មោះ​ ឆៀ សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មុខរបរជាអ្នកបើកបររថយន្តតាក់ស៊ី។បានប្រាប់FKNEWSTVដឹងថា មានភ្ញៀវ ៣នាក់ ភេទប្រុស ជាជនជាតិខ្មែរ បានម៉ៅរថយន្តគាត់ពីផ្សារធំថ្មីនៃរាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងតម្លៃ ៧០ដុល្លារ លុះមកដល់ទីតាំងកើតហេតុខាងលើ ជនសង្ស័យក៏បានឱ្យអ្នកបើកបររថយន្តតាក់ស៉ីឈប់សិន ដោយប្រាប់ថាឈប់មួយភ្លេតចាំគ្នាមកយក ខណៈពេលដែលកន្លែងឈប់នោះផ្លូវរៀងតូច និងយប់ស្ងាត់ ជនសង្ស័យទាំង ៣នាក់ ក៏បានធ្វើសកម្មភាពចាប់គ្រៀកករមកលើគាត់បណ្តាលឱ្យរងរបួស ហើយក៏បានប្លន់យកទូរស័ព្ទបានចំនួន ០២គ្រឿង រួចរត់គេចខ្លួនបាត់។

 

សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះបើតាមលោក តីពិសាល អធិការនគរបាលក្រុងព្រះសីហនុបានប្រាប់ឱ្យបណ្ដាញព័ត៌មានយើងដឹងកាលពីរសៀលថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២២នេះថា បច្ចុប្បន្ន សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ចំណែកជនសង្ស័យ ២ នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ដោយ វ៉ាន់ នី

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម