More

    ប្រហិតចម្រុះខូចគុណភាពជាងពីរតោនត្រូវសមត្ថកិច្ចបង្ក្រាបបានពីឈ្មួញនាំចូលពីប្រទេសថៃ

    spot_img

     

    ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបនិងដកហូតបានប្រហិតចម្រុះខូចគុណភាពជាងពីរតោន ខណៈដែលឈ្មួញលួចដឹកតាមរថយន្តនាំចូលពីប្រទេសថៃ។

    លោកវរសេនី យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ១២ និង ០០នា ទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចគោ ល ដៅចរាចរណ៍ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង។

    រថយន្តដែលត្រូវឃាត់ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាក លេខកំពង់ចាម2A-0087 បើកបរដោយឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមនឹងប្រ ហិ តចម្រុះខូចគុណភាពប្រមាណជាង ២,០០០គីឡូក្រាមផងដែរ។

    ក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូន ទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានដើម្បីអនុវត្ត បន្តតាមនីតិវិធី៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img