More

    ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គួច ចំរើន អញ្ជើញឡើងបំពាក់ ព្រះនេត្រព្រះស្កន្ទគង់លើក្ងោក នៅចំណុចប្រសព្វវិថី២ធ្នូ

    spot_img

    ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញឡើងបំពាក់ ព្រះនេត្រព្រះស្កន្ទគង់លើក្ងោក នៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតក្នុង សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

    ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ព្រះនេត្រព្រះស្កន្ទគង់លើក្ងោក ធ្វើឡើងពីស្ពាន់ ព្រះនេត្រធ្វើឡើងពីត្បូងនិល ដៃស្តាំកាន់ត្រីសូ ដៃឆ្វេងកាន់ឈូក មាន កម្ពស់ ប្រមាណ ១៤ម៉ែត្រ ដែល រចនា ស្ថាបត្យកម្ម ដោយ សិប្បកម្មរបស់ វវិរៈសិនខ្មែរ ចាប់ផ្ដើមសាងសង់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ សាងសង់បាន ៩៨ភាគរយហើយ។

    សូមបញ្ជាក់ផងដែរថារូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗ ចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ និងបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ។ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img