More

    លោក យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចរណ៍បណ្តាលរងរបួស

    spot_img

     

    កំពង់ស្ពឺ ÷ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ បានរងរបួស បន្ទាប់ពីលោក បានបើករថយន្ត គេចពីរថយន្តដឹកប្រេង ហើយធ្លាក់ផ្លូវ ទៅបុកដើមអំពិល។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០ នាទីព្រឹក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ ម៉ែត្រ លេខ ៥៧-៥៨ សិ្ថតក្នុងភូមិពង្សធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

    សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះ មានឈ្មោះ យឹម សុខុម ភេទប្រុស អាយុ ៧២ ឆ្នាំ ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មានទី លំនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានជិះរថយន្ត ម៉ាកលិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2 C 6677 ដែលបើកបរដោយតៃកុង ឈ្មោះ ស៊ុន សុផា ភេទប្រុស អាយុ ២៧ ឆ្នាំ ធ្វើដំណើរពីទិសខាងកើត ទៅទិសខាងលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តដែលលោក យឹម សុខុម ជិះនោះ បានបើកគេចរថយន្តដឹកប្រេង មិនស្គាល់ ម៉ាក និងអត្តសញ្ញា ណអ្នកបើកបរ ក្នុងទិសដៅបញ្ច្រាសគ្នា ពីទិសខាងលិច ទៅទិសខាងកើត បណ្ដាលឱ្យរថយន្តលោកប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ គេចមកខាងស្តាំដៃ ធ្លាក់ផ្លូវ ទៅបុកដើមអំពិល ពេញទំហឹងតែម្តង ហើយបានបណ្តាលអ្នកជិះក្នុងរថយន្ដរងរបួស ។

    ប្រភពបានបន្តថាៈ ក្រោយកើត ហេតុ មន្ត្រីជំនាញ បានហៅរថ យន្តសាមុយ របស់មន្ទីរពេទ្យ ដឹកជនរងគ្រោះ ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
    រីឯវត្ថុតាងរថយន្ត ត្រូវបានស្ទូចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវ គោក ខេត្តកំពង់ស្ពឺ រង់ចាំដោះស្រាយ នៅ ពេលក្រោយ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img