ទំព័រដើម ទំព័រដើម បិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មន្ទីរអប់រំយុវជននិងកីឡា ទទួលបានការកោតសរសើពីថ្នាក់ដឹកនាំខេត្ត

បិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មន្ទីរអប់រំយុវជននិងកីឡា ទទួលបានការកោតសរសើពីថ្នាក់ដឹកនាំខេត្ត

- ពាណិជ្ជកម្ម -

 

ខេត្តប៉ៃលិន ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ និងលើកទឹសដៅបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្ដម សេរ៊ី ជំនះ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ។

ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានណែនាំថ្នាក់ដឹកនាំនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសូម
ថែរក្សារអានាម័យដោយបន្តរក្សា៣ការពារ៣កុំបន្តជួយជម្រុញដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលមិនទាន់ទទួលវ៉ាក់សាំងដូសទី៣ទី៤និងទី៥ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ហើយជួយពង្រឹងប្រព័ន្ធអប់រំឲ្យមានគុណភាព
-កសាងការអប់រំនៅតាមជនបទជាអទិភាព
-ធ្វើតេស្តគុណភាពសាលានិងគ្រូដើម្បីផ្តល់ជ័យលាភភី
-បន្តអភិវឌ្ឍន៍ការបង្រៀនបែបឌីជីថលឲ្យបានទូលំទូលាយ
-បន្តការបំផុសចលនាយុវជនឲ្យក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អសំរាប់ជួយដល់សង្គមជាតិ។

ជាមួយគ្នាលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាសន្និបាតប្រចាំឆ្នាំដែលមន្ទីរអប់រំនិងយុវជនធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។

លោកគូសបញ្ជាក់ថាក្នុងរយៈពេល ២ថ្ងៃ នេះបានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរនិងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោង សម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំរួមមានការកសាងសាលារៀន បង្គន់អនាម័យនៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រង
គឺការអប់រំដល់កុមារតូចៗនិងយុវវ័យឲ្យក្លាយជា
(នាយកល្អគ្រូល្អនិងសិស្សឆ្នើម )
ពង្រឹងវិស័យកីឡាឲ្យបានទូលំទូលាយដើម្បីឈានទៅប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម