ទំព័រដើម ទំព័រដើម បើករថយន្តបត់ឆ្លងផ្លូវលឿនដូចហោះជ្រុលទៅបុកឃឿនសួនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀតបុករះម៉ូតូកង់បីនិងម៉ូតូរងការខូចខាតយ៉ាងដំណំ

បើករថយន្តបត់ឆ្លងផ្លូវលឿនដូចហោះជ្រុលទៅបុកឃឿនសួនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀតបុករះម៉ូតូកង់បីនិងម៉ូតូរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តម៉ាកTUNDRA មួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកឃឿនសួននិងដើមផ្កានៅកណ្តាលសួនចែកទ្រូងផ្លូវបាក់អស់ច្រើនគុម្ព ហើយហោះរំលងទៅផ្លូវម្ខាងទៀតបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនិងម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្ករឲ្យមានអ្នករបួស។

 

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរស្តុបណត ប្រ៊ីត តាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តTUNDRA មួយគ្រឿងពណ៌ទឹកបិចស្លាកលេខភ្នំពេញ2AX-7781 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចស្តុបណតប្រីតបានបត់ឆ្វេងដៃមកផ្លូវ ២០០៤ បានប្រមាណជាង ២០ ម៉ែត្រ បួងចង្កូតមិនទាន់ជ្រុលទៅបុកឃឿនសួនពុះចែកទ្រូងផ្លូវនិងដើមផ្កាអស់ជាច្រើនគុម្ព រូចហោះរំលងមកផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូអ្នកលក់ម្ជូរម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២០មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1R-O194 កំពុងចតស្ងៀមតាមចិញ្ចើមផ្លូវ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1GH-2367កំពុងបើកបរដោយធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឲ្យម៉ូតូនិងម៉ូតូកង់បីរងការខូចខាតយ៉ាងដំណំ។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមនោះប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួនអ្នករួមដំណើរចំនួន២នាក់ទុកប្រគល់ជូនសមត្ថកិច្ច។ចំណែកអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

 

ក្រោយកើតហេតុសមត្ថកិច្ច សមត្ថកិច្ចបានឲ្យភាគីទាំងបីធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីរថយន្ដព្រូសក៏បានចេញសំណងទៅខាងភាគីម៉ូតូចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿង ចំណែកម៉ូតូកង់បីធ្វើការដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចធ្វើការវាស់វែងយកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម