ទំព័រដើម ទំព័រដើម ពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

- ពាណិជ្ជកម្ម -

កំពង់ស្ពឺ÷ លោក ព្រំ គីមថៃ ប្រធាន គ.ខ.ប ក្នុងឱកាសបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមសរុបប្រមាណជា ១០០ នាក់ នៅបណ្ណាល័យកំពង់ស្ពឺ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

 

ចាប់ពីឆ្នាំ១៩៩៨ មកព្រះរាជាណាកម្ពុជា បានរៀបចំការបោះឆ្នោតសកល និងអសកលដោយខ្លួនឯង ដោយមានគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គ.ជ.ប) មានភារកិច្ចទទួលខុសត្រូវធ្វើផែនការ និងចាត់ចែងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ១៦លើករួចមកហើយគិតនឹងលើកនេះ ក្នុងនោះមានការបោះឆ្នោត សកលចំនួន ១០លើក និងការបោះឆ្នោត អសកលចំនួន ៦លើក។

 

ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវបានអនុលោមទៅតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ/សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត លិខិតបទដ្ឋានគតិយុត្តិ សេចក្តីណែនាំ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត សេចក្ដីណែនាំរួមរវាងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ និងប្រតិទិនការងារសម្រាប់ការបោះឆ្នោត។

 

លោក បានបន្តទៀតថា៖ ជោគ ជ័យដ៏ត្រចះត្រចង់នេះសម្រេចទៅបាន អាស្រ័យដោយមានការចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ពីកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោត ពីគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះ ឆ្នោតតាមឃុំ សង្កាត់ ទាំង១៥ គណបក្សនយោបាយ និងមានអង្គការសង្គមស៊ីវិលផងដែរ។

 

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចាត់វិធាន ការ ប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ក្នុងដំណើរការរៀបចំការការបោះ ឆ្នោតកន្លងមកនេះ។

 

លោកសូមវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ស្មៀនឃុំ និងមេភូមិ ដែលបានពុះពាររែក ពុនជំនះរាល់ការលំបាករាប់រយជំពូក នៅមូលដ្ឋាន ហើយបានចូលរួមបំពេញភារកិច្ចក្នុងការធ្វើបច្ចុប្បន្នភាពលើការបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ការចែកលិខិតអញ្ជើញមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការផ្តល់នូវប័ណ្ណព័ត៌មាន ជូនអ្នកបោះឆ្នោតបានយ៉ាងល្អប្រសើរ។

 

បេក្ខជនឈរបោះឆ្នោតនៅតាមឃុំ/សង្កាត់ទាំងអស់ ដែលបានអនុវត្តយ៉ាងសកម្មពេញលេញនូវសិទ្ធិ និងករណីកិច្ចរបស់ខ្លួនដូចមានចែងក្នុងច្បាប់បោះឆ្នោត បទ បញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនប្រកបដោយភាពថ្លៃថ្នូរនឹងការទទួលខុសត្រូវខ្ពស់។ កាយវិការនេះបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវភាពចាស់ទុំផ្នែកនយោបាយ និងរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

 

ជាមួយនេះដែរខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះប្រ ជាពលរដ្ឋបានអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានចំនួន ៥០៤,៧៤៥នាក់ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ៥៧១,៦០៨នាក់ ស្មើនឹង ៨៨.៣០%។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថាប្រជា ពលរដ្ឋ បានអនុវត្តសិទ្ធិស្វ័យ សម្រេចដោយខ្លួនឯង ក្នុងការជ្រើសរើសតំណាងផ្ទាល់នៅមូលដ្ឋាន ដើម្បីផលប្រយោជន៍ និងជីវភាពរស់នៅរបស់ខ្លួន ព្រមទាំងសង្គមជាតិទាំងមូលផងដែរ ៕ដោយ ញុឹប សន

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម