More

    លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះត្រួតពិនិត្យកងកម្លាំងតាមគោលដៅ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត 

    spot_img

    ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថចុះត្រួតពិនិត្យកងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពប្រារព្ធទិវាមច្ឆជាតិ ០១កក្កដា នាពេលខាងមុននេះ នៅអាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

     

    ជាមួយនិងការចុះត្រួតពិនិត្យកម្លាំងតាមគោលដៅនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានដាស់តឿនក្រេីនរំ

    លឹកបន្ថែមដល់កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំងអស់ ត្រូវពង្រឹងកម្លាំងនៅតាមគោលដៅនីមួយៗឲ្យបានម៉ឹងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសឡេីយ ត្រូវដាក់វេនប្រចាំការនៅតាមគោលដៅឲ្យបាន ២៤ម៉ោងលេី ២៤ម៉ោងផងដែរ។

    spot_img

    អត្ថបទទាក់ទង

    spot_img