ទំព័រដើម ទំព័រដើម រថយន្ត prius បើកបញ្ច្រាសផ្លូវ ទៅបុកម៉ូតូបណ្ដាលឲ្យអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់រងរបួសធ្ងន់

រថយន្ត prius បើកបញ្ច្រាសផ្លូវ ទៅបុកម៉ូតូបណ្ដាលឲ្យអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ(PANDA)បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ត្រូវរថយន្តtoyota prius បើកបញ្ច្រាសផ្លូវបុកពេញទំហឹង

កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុនម៉ាស្តា តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញស្ត្រីម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តtoyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-6331ធ្វើដំណើរទិសដៅពីលិចទៅកើត ដោយបញ្ច្រាសផ្លូវចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1S-0471ជិះដោយបុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ(PANA)ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តមកក៏ទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម