កោះកុង÷នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរ ខួបអនុស្សាវ រីយ៍លើកទី ៧១ ថ្ងៃកំណើតបក្ស ប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២។ ពិធីនេះធ្វើឡើងយ៉ាងមហាឡារឹក
នៅទីស្នាក់ការគណបក្សប្រជា ជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន សមាជិកគណ:កម្មាធិការកណ្ដាល អនុ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកោះកុង តំ ណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំ ណាក់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្ដា ល និងជាប្រធានគណៈកម្មាធិ ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ឯកឧត្តម ផៃធូនផ្លាមកេសន អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកា គណបក្សជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តមយន្ត មីន សមាជិតគណៈកម្មា ធិការកណ្ដាល បានអានសុន្ឆរកថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារថា ចាប់ពីរថ្ងៃបដិសន្ធិមក គណៈបក្សប្រជាជនកម្ពុជាបានរក្សាជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បីកម្ពុជា សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងធំធេងដែលមានអត្ថន័យជ្រាល ជ្រៅបំផុត ។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីរវាលពិឃាតនៃរបបប្រល័យពូជសាសន៍ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផងទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ក្រោយថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងមហាសាមគ្គីជាតិដឹកនាំការស្ដា និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុច សូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង នឹងសង្គ្រាមផងថែមទៀត ។ ទោះបីត្រូវប្រ ឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ ឈរពីសំណាក់កម្លាំងអមិត្តដើម្បីដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី គណបក្ស ប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថមពីប្រទេសជាមិត្តជិតឆ្ងាយទាំង ឡាយ ដើម្បីស្ដារ និងកសាងជាតិឡើងវិញឲ្យចេញផុតពីដំណាក់ កាលដ៏សែនលំបាកបំផុត មក កាន់ដំណាក់កាលពង្រឹងពង្រីកខ្លួនបាន បន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញ លេញ នឹងការឯកភាពជាតិឯកភាពទឹកដីទាំងស្រុង តាម រយៈនយោបាយឈ្នះឈ្នះចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨មក។
ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ ប្ដូរធំៗជាវិជ្ជមានប្រកបដោយ មោទនៈភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គម កិច្ច ។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរ ភាពក្នុងរយៈពេលជាង ២ ទសវត្សមកនេះ បានធ្វើឲ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនៅចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។
ឯកឧត្តម យន្ត មីន សង្កត់ធ្ងន់ដែលថា គណបក្សប្រជាជនកម្ពុជាជារបស់ប្រជាជន និងដើម្បីប្រជាជន ដោយមិនអនុញ្ញាតឱ្យមានរបបប្រល័យពូជសាសន៍ ប៉ុល ពត កើត ឡើងវិញជាដាច់ខាត ទោះតម្លៃណាក៏ដោយ។
ឯកឧត្តម បន្ថែមថា អ្នកជំនាន់បច្ចុប្បន្ន ពិសេសអ្នកជំនាន់ក្រោយ ចាំបាច់ខិតខំថែរក្សាប្រពៃណីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាឲ្យគង់វង្សរឹងមាំទៅថ្ងៃអនាគត ខណៈ ៧១ ឆ្នាំមកនេះ ថ្នាក់ដឹកនាំគណបក្សបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ កសាង នៅហេដ្ឋា រចនាសម្ព័ន្ធជាច្រើនរាប់មិនអស់ ដើម្បីសន្តិភាព សុខដុមរមនាកម្មនិងកំណើនសេដ្ឋកិច្ចសង្គមបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ។ ប្រទេសជាតិមានសន្តិភាព គឺមានអ្វីៗទាំងអស់ មិនអាចឲ្យអតីតកាលដ៏ជួរចត់វិល ត្រឡប់មកជាថ្មីម្ដងទៀតនោះទេ ៕ ដោយ ញុឹប សន