More

    រថយន្ត prius បុកជាមួយរថយន្តJeep បណ្ដាលឲ្យរេចង្កូតទៅបុកបង្គោលភ្លើងនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

    spot_img

     

    ភ្នំពេញ: រថយន្ត toyota prius មួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នក៍ជ្រុលទៅបុករថយន្តJeep ពីចំហៀង ខណៈកំពុងបើកស្របទិសដៅគ្នាបណ្ដាលឲ្យរថយន្តJeep រេចង្កូតទៅបុកបង្គោលភ្លើងនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបបែកជាបួន តាមបណ្តោយផ្លូវ ២៩៤ កែងនឹងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BJ-9968ធ្វើដំណើរតាមបណ្តោយផ្លូវ ២៩៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបបែកជាបួនកែងផ្លូវព្រះនរោត្តម ក៍មានរថយន្តtoyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-1803បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយ ស្របទិសដៅគ្នា បានបត់ឆ្វេងដៃក៏ជ្រុលទៅបុករថយន្តJeep ពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តJeep ចង្កូតជ្រុលទៅបុកបង្គោលភ្លើងថ្មនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះរថយន្ត prius មិនបានឈប់នៅនឹងកន្លែងកើតហេតុទេបានព្យាយាមបើករត់រហូតមកដល់ផ្លូវព្រះមុនីវង្សចំណុចស្ថានទូតវៀតណាម ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

    ក្រោយកើតហេតុសមត្ថកិច្ចបាននាំរថយន្ត prius និងអ្នកបើកបរមកកន្លែងកើតហេតុពេញដើម្បីប្រគល់ជូនជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img