More

    បុរសម្នាក់បើករថយន Ford Ranger បុកជាមួយរថយន្តកុងតឺន័រដាច់កង់ម្ចាង រេចង្កូតទៅបុកជញ្ជាំងផ្ទះលក់ថ្នាំពេទ្យទៅមុខលេងរួច

    spot_img

     

    ភ្នំពេញ; បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកFord Renger មួយគ្រឿង បានជ្រុលចង្កូតទៅបុកជាមួយរថយន្តកុងតឺន័របណ្ដាលឲ្យដាច់កង់មុខមកខាងបណ្តាលរេចង្កូតទៅបុកជញ្ជាំងផ្ទះលក់ថ្នាំពេទ្យ រងការខូចខាតបន្តិចបន្តួចឯរថយន្តរងការខូតខាតយ៉ាងដំណំទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្ទះលក់ថ្នាំពេទ្យមួយកន្លែង តាមបណ្ដោយផ្លូវ៣៧១ សូឡា ក្បែរនឹងប៉ុស្តិ៍បាយ័នស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាកFord Rengerមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5600ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកជាមួយរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹងបណ្ដាលឲ្យដាច់កង់ខាងមុខខាងឆ្វេងម្ខាងក៍រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកជញ្ជាំងផ្ទះអ្នកលក់ថ្នាំពេទ្យបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ឯរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ចំណែករថយន្តកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុម្ចាស់ផ្ទះលក់ថ្នាំពេទ្យបានចេញមកមើលដោយឃើញរងការខូចខាតបន្តិចបន្តួច មិនបានទាមទារសំណងនោះទេបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img