More

    ទំនាស់ពាក្យសម្តី បើកឆាកប្រយុទ្ធគ្នា បណ្តាលអោយ ស្លា ប់ ម្នា ក់ ជនបង្កត្រូវបាន ឃា ត់ ខ្លួន

    spot_img

     

    (បាត់ដំបង) ជនដៃដល់ម្នាក់ត្រូវបានចាប់ខ្លួនក្នុងចំណោមបក្សពួកផ្សេងទៀតក្នុងករណីហឹង្សារហូតបណ្តាលអោយមានមនុស្សស្លាប់ក្រោយទំនាស់ពាក្យសម្តីរឿងជំពាក់លុយពេលលេងបាល់ទះ។

    សមត្ថកិច្ចបានអោយដឹងថា ករណីឃា ត កម្មគួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិតា ថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ ដំ ដំបង ដែលបង្កឡេីង ដោយជនសង្ស័យចំនួន០៣នាក់បាន យកកៅអីជ័រវាយទៅលើជនរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រទ្ប បណ្តាលអោយរងរបួសចំក្បាលនិងក ហេីយបានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំធិបតី ។

    សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមជនដៃដល់កំពុងផឹកស៊ី ជនរងគ្រោះខាងលើក៏បានដើរចូលទៅទាលុយជំពាក់ថ្លៃលេងបាល់ទះ បន្ទាប់មកក៏បានទាស់ពាក្យសម្តីគ្នារហូតឈានដល់ប្រើអំពើហឹង្សាដោយភាគីខាងជនដៃដល់បានយកកៅអីវាយមកលើជនរងគ្រោះបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

    ក្រោយពេលកើតហេតុភ្លាម ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ លោកបានដឹកនាំធ្វេីការ ស្រាវ ជ្រាវភ្លាមៗ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័ យបាន ម្នាក់ឈ្មោះ វែង វី ភេទប្រុស អា យុ ២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតីស្រុក គាស់ក្រឡ ខេត្តបាត់ដំ បង ដើម្បីរៀបចំក សា ង សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ចំំណែកប័ក្សពួកផ្សេងទៀតដែលរត់គេចខ្លួនសមត្ថកិច្ចនគរបាលកំ ពុងស្រាវជ្រាវស្វែងរកផងដែរ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img