More

    សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

    spot_img

    លោកឧកញ៉ា វណ្ណសុខហេង បានឱ្យដឹងថាសិក្ខសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និង ធុរកិច្ចទាំងឡាយ។

     

    លោកឧកញ៉ាបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹងទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកបមុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។

     

    លោក អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំបាទសូមសម្តែងនូវការគាំទ្រការរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករនិងវិនិយោគិនទាំងអស់ ដើម្បីទទួលបានចំណេះបន្ថែមពីអ្នកជំនាញអញ្ជើញមកពីស្ថាប័ននានានៃក្រសួងពាណិជ្ជកម្មមកធ្វើបទបង្ហាញបកស្រាយបំភ្លឺអំពីច្បាប់ពាក់ព័ន្ធទៅនឹងការពិតជាក់ស្តែងចំនួន៤ រួមមាន៖ ១.ច្បាប់ស្តីពីវិនិយោគនៅកម្ពុជាយើងឱ្យមានការកើនឡើង ក្នុងនោះមានទាំងការលើកទឹកចិត្តក្នុងវិស័យផ្សេងៗដូចជាឧស្សាហកម្មឌីជីថលនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានកែសម្រួលដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសំដៅជំរុញឱ្យមានការវិនិយោគឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន ការវិនិយោគលើវិស័យឡូជីស្ទីក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម។

    គោលដៅបង្កើតបរិយាកាស សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ ការធ្វើពាណិជ្ជកម្ម ការប្រកួត

    ក្រៅពីនេះ នៅមានការលើកលែងពន្ធលើប្រាក់ចំណេញផងដែរ។ ២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមាន

    ប្រជែងដោយសុច្ចរិត អ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាដោយទំនុកចិត្ត។ ៣. ច្បាប់ ស្តីពីការប្រកួតប្រជែង ការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា ដោយស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយឱ្យអ្នកប្រើប្រាស់ទទួលបានទំនិញ និងសេវាដែលមានគុណភាពខ្ពស់

    ថ្លៃទាប សម្បូរណ៍បែប និងមានជម្រើសច្រើន។

     

    ៤. ច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា មានគោលបំណងធានា ការអនុវត្ដធុរកិច្ចក្នុងពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ដោយស្មើភាព និងស្មោះត្រង់ ផ្គត់ផ្គង់ទំនិញ សេវា ប្រកបដោយគុណភាព និងសុវត្ថិភាពការពារអ្នកប្រើប្រាស់ផលិតផល ទំនិញដែលគ្មាន

    សុវត្ថិភាព ប៉ះពាល់ដល់សុខភាពសាធារណៈ និងការក្លែងបន្លំគុណភាព បរិមាណ ប្រភព និងការផ្សាយពាណិជ្ជកម្មភូតកុហក។

     

    ខ្ញុំបាទមានក្តីរំពឹងទុកយ៉ាងមុតមាំថា ក្រោយពីសិក្ខាកាមបានចូលរួម បានស្តាប់ការបកស្រាយពីមន្ត្រីជំនាញ និងរៀបរាប់ពីសកម្មភាពជាក់ស្ដែងពាក់ព័ន្ធនឹងច្បាប់ ខ្ញុំបាទសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងចូលរួមគោរពច្បាប់ ដែលបានចែងដោយរាជរដ្ឋាភិបាលយើង ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាសកាសអាជីវកម្ម និងពាណិជ្ជកម្ម

    របស់ប្រទេសយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងដោយចាប់ផ្តើមពីយើងម្នាក់ៗទៅ ក្នុងទិសដៅលើកស្ទួយសេដ្ឋកិច្ចជាតិ បង្កើនប្រាក់ចំណូលជាតិ ធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាពទៅមុខជាលំដាប់។

     

    សភាពាណិជ្ជបានបញ្ជាក់ថា សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក. , សណ្ឋាគារ និងកាស៊ីណូ ឃ្វីនកូ, ធនាគារ ព្រីនស៍ ម.ក,សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ,កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។ដោយ វាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img